Anonymous JLFB Anonymous JLFB Author
Title: ខ្ញំុជឿជាក់លើអំពើល្អ
Author: Anonymous JLFB
Rating 5 of 5 Des:
ខ្ញំុជឿជាក់លើអំពើល្អដែលខ្ញំុធ្លាប់សាងកន្លងមកពិតមែនគឺមិនសាបសូន្យនោះទេ ខ្ញំុបានភ្លេច camera នៅលើតុកតុកគាត់ រហូតទាល់តែជិត 30mn បន្ទាប់ពីគាត...


ខ្ញំុជឿជាក់លើអំពើល្អដែលខ្ញំុធ្លាប់សាងកន្លងមកពិតមែនគឺមិនសាបសូន្យនោះទេ ខ្ញំុបានភ្លេច camera នៅលើតុកតុកគាត់ រហូតទាល់តែជិត 30mn បន្ទាប់ពីគាត់ជូនខ្ញំុមកកន្លែងគេងបានខ្ញំុដឹងខ្លួនថាបាត់ ខ្ញំុគិតថាអស់សង្ឃឹមហើយព្រោះខ្ញំុចំនាំមុខគាត់តែក៏មិនដឹងថារកគាត់ទីណាដែរ ម្យា៉ងរបស់ដែរបាត់គឺអស់សង្ឃឹមក្នុងការរកណាស់ !! មិត្តដែលជិះតុកតុកមកជាមួយខ្ញំុបានជិះម៉ូតូឌុបដើររកគាត់ក្រែងឃើញ ជិះរកយូរៗស្រាប់តែឃើញមែន ពិតណាស់គឺគាត់ គាត់ញញឹមហើយប្រាប់ថា Camera គាត់ទុកអោយស្រួលបួលហើយ ពេលដាក់យើងចុះហើយគាត់ជិះរកម៉ូយមួយជំុពេលគាត់ឈប់បានគាត់ដឹងថាខ្ញំុភ្លេច Camera ! គាត់បានបកមកវិញតែមិនឃើងខ្ញំុទេ ព្រោះកន្លែងដែលគាត់ដាក់ខ្ញំុចុះហ្នឹងត្រូវដើរចូលក្នុង Pub Street ទៀតទើបដល់កន្លែងខ្ញំុគេង ដូច្នេះគេមិនអោយគាត់ចតយូរហើយដើរចូលមករកខ្ញំុទេ គាត់ថាពេលស្ងាត់មនុស្សគាត់ហ្នឹងមករកខ្ញំុម្ដងទៀត គាត់ថាហ្នឹងរកខ្ញំុអោយឃើញព្រោះគាត់ស្គាល់កន្លែងខ្ញំុគេងហើយ ..!! តែទោះជាយា៉ងណាខ្ញំុក៏អគុណនៅទឹកចិត្តរបស់លោកពូ ទោះជាការនិយាយនោះពិតរឺមិនពិតតែខ្ញំុជឿជាក់លើស្នាមញញឹមរបស់លោកពូក្នុងនាមយើងជាខ្មែរដូចគ្នា ..ខ្ញំុបានជូនលុយគាត់ចំនួន ៥០$ ដោយទឹកចិត្ត តែគាត់បដិសេធឡើងញ័រ ប្រកែកដាច់ខាតថាមិនយកទេ មិុចក៏អោយគាត់ច្រើនម្លេះ ខ្ញំុបានប្រាប់ទៅគាត់ថាលោកពូសូមទទួលយកលុយនេះដោយក្ដីគោរពផងចុះ ខ្ញំុជូនពូដោយទឹកចិត្ត នឹងការអគុណខ្ញំុបញ្ចាក់ម្ដងហើយម្ដងទៀត នេះមិនមែនជាលុយដែលជូនពូក្នុងនាមមើលងាយរឺអ្វីផ្សេងទេ តែក្នុងនាមចង់រាប់អានពូផង គាត់ទទួលហើយនិយាយថាអំពើល្អនឹងជួបតែមនុស្សល្អអគុណក្មួយ ថ្ងៃស្អែកគាត់នឹងជូនខ្ញំុដើរលេងពេញមួយថ្ងៃ ពួកយើងញញឹមដាក់គ្នាហើយក៏ថតរូបមួយនេះ

About Author

Advertisement

Post a Comment

 
Top