Anonymous JLFB Anonymous JLFB Author
Title: គិតដកវាសប្បាយត្រង់ណា?
Author: Anonymous JLFB
Rating 5 of 5 Des:
គិតដកវាសប្បាយត្រង់ណា? A . . ឧទាហរណ៍ អ្នកមានកូន 2 នាក់ ម្នាក់លក់ការ៉េមកី ម្នាក់លក់ឆ័ត្រ ថ្ងៃមួយភ្លៀងធ្លាក់ អ្នកខ...

គិតដកវាសប្បាយត្រង់ណា?
A
.
.
ឧទាហរណ៍
អ្នកមានកូន 2 នាក់ ម្នាក់លក់ការ៉េមកី ម្នាក់លក់ឆ័ត្រ
ថ្ងៃមួយភ្លៀងធ្លាក់ អ្នកខូចចិត្តដែលកូនប្រុស លក់ការ៉េមកីមិនបាន
ព្រោះអាកាសធាតុ ត្រជាក់
ថ្ងៃមួយ មានចេញថ្ងៃក្តៅខ្លាំង អ្នកក៏ខូចចិត្តដែលកូនប្រុសលក់
ឆ័ត្រមិនបាន ព្រោះភ្លៀងមិនធ្លាក់
ខ្ញុំថាគិតបែបនេះមានតែយ៉ាប់ទៅ
.
.
B
.
.
យកថ្មីណាបាទ
សាកផ្លាស់ប្តូរការគិតបន្តិច
ថ្ងៃដែលភ្លៀងធ្លាក់ អ្នកសប្បាយចិត្តដែលកូន លក់ឆ័ត្របាន
ថ្ងៃដែលចេញថ្ងៃ អ្នកក៏សប្បាយចិត្តដែលកូនលក់ការ៉េមបាន
បែបនេះខ្ញុំថា "រើសគិត" បែបននេះល្អជាង ច្រើនណា
.
.
C
.
.
សំណួរ
ព្រឹកនេះ អ្នកធ្វើដំណើរចេញពីផ្ទះ
អង្គុយចាំឡានក្រុងមកយក
មួយសន្ទុះ ឡានក៏មកតំណាលៗគ្នា 2 គ្រឿង
ឡានទី1 ពណ៌ស សរសេរកន្លែងដែលត្រូវទៅ-ដែលទៅដល់ថា
"គិតបូក-ក្តីសុខ"
ឡានទី2 ពណ៌ខ្មៅ សរសេរកន្លែងដែលត្រូវទៅ-ដែលទៅដល់ថា
"គិតដក-ក្តីទុក្ខកង្វល់"
វានៅ និង យើង ថានិង "រើស" ឡើងឡានមួយណាល្អ?
.
ជាច្រើនដង ខ្ញុំក៏សង្ស័យណាថា
"គិតដក វាសប្បាយត្រង់ណា?"
.
ហេតុអីជាច្រើននាក់បាន "រើស" គិតដក
និងព្យាយាមប្រាប់ថា
មនុស្សគិតបូក គឺ មនុស្សដែលបោកខ្លួមឯង ស្រមើលស្រម៉ៃ
ផ្ទុយទៅវិញ
ខ្ញុំសូមសួរអ្នកគិតដកបន្តិចថា
"គិតដកមានចំនុចល្អត្រង់ណា?"
.
បើឆ្លើយបាន រិករាយផងបាទ
អ្នកជាមនុស្សគិតបូករៀបរយហើយ
ព្រោះ...
សូម្បីតែរឿងគិតដក
អ្នកនៅរកចំនុចល្អពីវាបានដែរ

About Author

Advertisement

Post a Comment

 
Top