Anonymous JLFB Anonymous JLFB Author
Title: បញ្ជូន បុគ្គលិកសណ្ឋាគារម្នាក់ ទៅសាលាដំបូង ខេត្តសៀមរាប បន្ទាប់ពី លួចខ្សែដៃ ត្បូងពេជ្ររបស់ភ្ញៀវ
Author: Anonymous JLFB
Rating 5 of 5 Des:
សៀមរាប៖ ជនសង្ស័យជាបុគ្គលិកសណ្ឋាគារ ផ្នែកទទួលភ្ញៀវម្នាក់ ត្រូវបានកម្លាំង នគរបាល ខេត្តសៀមរាប បញ្ជូនខ្លួនមកកាន់ សាលាដំបូង ខេត្តសៀមរាប នៅរសៀលថ្...
សៀមរាប៖ ជនសង្ស័យជាបុគ្គលិកសណ្ឋាគារ ផ្នែកទទួលភ្ញៀវម្នាក់ ត្រូវបានកម្លាំង នគរបាល ខេត្តសៀមរាប បញ្ជូនខ្លួនមកកាន់ សាលាដំបូង ខេត្តសៀមរាប នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ ខណៈជនរូបនេះ ត្រូវបានរកឃើញថា ជាប់ពាក់ព័ន្ធនិងករណី ចូលក្នុងបន្ទប់លួចយក ខ្សែដៃដាំត្បូងពេជ្ររបស់ភ្ញៀវ។
មន្រ្តីនគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ ស្រ្តីរងគ្រោះ និងក្រុមគ្រួសារ បានចូលមកស្នាក់នៅ ក្នុងសណ្ឋាគារ អប្សារា រ៉េស៊ីដង់ មានទីតាំងស្ថិតនៅ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ក្រោយពីបានចូលក្នុងបន្ទប់ ក៏បានទុក គ្រឿងអល័ង្កា ខ្សែដៃដែលមាន ដំាត្បូងពេជ្រទំហំ ០.៣លីជុំវិញ ចំនួន៣៣គ្រាប់ និងចិញ្ចៀន ដាំត្បូងពេជ្រ ១វង់ ដាក់ក្នុងកាបូបលុយតូច រួចយកទុកក្នុង វ៉ាលីខោអាវ។ មន្រ្តីនគរបាលបានបន្តទៀតថា ស្រ្តីរងគ្រោះ បានយកវ៉ាលីខោអាវ ដាក់ចូលក្នុងទូរ រួចក៏ចេញមក ទទួលទានអាហារ ពេលល្ងាច ជាមួយក្រុមគ្រួសារ ឆ្លៀតពេលនោះ ជនសង្ស័យ ឈាង ប៊ុនថន ដែលជា បុគ្គលិកសណ្ឋាគារ ផ្នែកទទួលភ្ញៀវនេះ បានចូលទៅក្នុងបន្ទប់ ជនរងគ្រោះ រួចបានលួចយក ខ្សែរដៃ ដំាត្បូងពេជ្រ របស់ជនរងគ្រោះ លុះព្រឹកថ្ងៃទី១៣ ស្ត្រីរងគ្រោះដឹងថា បាត់របស់ ទោះប្រឹងរកខ្សែរដៃ យ៉ាងណាក៏មិនឃើញ ក៏បាន ដាក់ពាក្យបណ្តឹង នៅថ្ងៃទី១៤ មីនា នៅប៉ុស្តិ៍នគរបាល សាលាកំរើក។ ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ នៅថ្ងៃទី១៥ ខែមីនា កម្លាំងសមត្ថកិច្ចជំនាញ ក៏ស្រាវជ្រាវរហូត ឈានដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលជាបុគ្គលិក សណ្ឋាគារ ហើយបានដកហូត ខ្សែដៃនោះប្រគល់ជូន ស្រ្តីរងគ្រោះវិញ៕

About Author

Advertisement

Post a Comment

 
Top